ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

ខេត្តពោធិ៍សាត់ រៀបចំពិធីដង្ហែទូ ដើម្បីអបអរសាទរទូកខេត្តទទួលជ័យលាភីលេខ១ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៤

រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីដង្ហែរក្បួនអបអរសាទរដល់ទូកខេត្តរបស់ខ្លួនដោយមានភាពសប្បាយរីករាយ ដែលមានល្បឿនលឿន និងទទួលជ័យលាភីលេខ១ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ក្រោមការប្រឹងប្រែង និងសាមគ្គីដល់ខ្លាំងរបស់កីឡាករទូករបស់ខ្លួនរហូតទទួលបានជោគជ័យបែបនេះ។ ទូកខេត្តពោធិ៍សាត់ បានចូលរួមប្រណាំងមានចំនួន ០៣ទូក ពោលគឺ ១.តេជោកែវវិជ័យបារមីចៅសែន (បានចំណាត់ថ្នាក់លេខ១ ល្បឿនលឿនជាងគេទូទាំងប្រទេស) ២.រាំងទិលសាគរសែនមានជ័យបារមីវត្តកញ្ជរខាងត្បូង (បានចំណាត់ថ្នាក់លេខ៦ ល្បឿនលឿន) និង ៣.តេជោសែនជ័យបារមីឃ្លាំងមឿង (បានចំណាត់ថ្នាក់លេខ២៧ ល្បឿនលឿន)។

ព័ត៌មានទាក់ទង